|
|
|
កាលពីយប់មិញប្រចៀវខ្មៅ Villarreal បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Espanyol ក្នុងជំនួបក្របខ័ណ្ឌ La Liga ។ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំសញ្ជាតិអេស្ប៉ាញ Yeremy Pino បានបង្ហាញទម្រង់យ៉ាងគួរអោយកត់សម្គាល់ បន្ទាប់ពីរកបាន ៤គ្រាប់កាលពីយប់មិញ ។

បន្ទាប់ពីស៊ុតបញ្ចូលទីកាលពីយប់មិញ ក្លឹប Villarreal បានរួសរាន់បន្តកុងត្រាថ្មីជាមួយកីឡាកររូបនេះរហូតដល់រដូវក្តៅ ២០២៧ ជាមួយនិងតម្លៃផ្តាច់កុងត្រាប្រមាណជា ៤០លានអឺរ៉ូ ។

គួរបញ្ជាក់ថា Villarreal បានយកឈ្នះ Espanyol ដោយលទ្ធផល ៥-១ Yeremy រកបាន ៤ គ្រាប់ និង ខ្សែប្រយុទ្ធ Boulaye Dia ១គ្រាប់ ៕
ប្រភព: Fabrizio Romano
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...